Regardless of how big or small your organisation is the application performance is the key in all type of systems it may be internal or external applications. mais 120 palavras
Etiquetas » Customer+engagement
10 ways to engage with your clients
This is your blog post. Blogs are a great way to connect with your audience and keep them coming back. They can also be a great way to position yourself as an authority in your field. mais 103 palavras
Ways to improve client communication
This is your blog post. Blogs are a great way to connect with your audience and keep them coming back. They can also be a great way to position yourself as an authority in your field. mais 103 palavras
II.2. ការជ្រើសរើសសំណើរគុណតម្លៃ
ក្រុមហ៊ុនក៏ត្រូវសំរេចចិត្ដផងដែរ ថាតើគេនឹងបម្រើអតិថិជនគោលដៅយ៉ាងដូចម្ដេច? ឧទាហរណ៍ដូចជា ភាពខុសប្លែកពីគេ និងគោលជំហរនៅក្នុងទីផ្សារ។ សំណើរគុណតម្លៃនៃស្លាកសញ្ញាមួយគឺជាការកំណត់អត្ថប្រយោជន៍ ឬគុណតម្លៃដែលគេសន្យានឹងផ្ដល់ឲ្យអតិថិជនគោលដៅ ដើម្បីបំពេញតម្រូវការអតិថិជនទាំងនោះ។
ក្រុមហ៊ុនគួរតែបង្កើតសំណើរគុណតម្លៃដ៏ខ្លាំងក្លាមួយ ដែលជួយឲ្យគេមានប្រៀបនៅក្នុងទីផ្សារ។
៤.ការដោះដូរ និង ទំនាក់ទំនង
ម៉ាឃីតធីងកើតឡើង នៅពេលដែលមនុស្សសំរេចចិត្តបំពេញសេចក្ដីត្រូវការឬចំណង់តាមរយះការផ្លាស់ប្ដូរទំនាក់ទំនង។ ការដោះដូរ គឺជាសកម្មភាពនៃការដែលមានចំណង់ចង់បានអ្វីមួយពីនរណាម្នាក់ៗ ដោយការផ្ដល់អ្វីមួយទៅវិញ។ ជាទូទៅ អ្នកទីផ្សារព្យាយាមធ្វើការឆ្លើយតបទៅនឹងការផ្ដល់ដោយទីផ្សារ។ ការឆ្លើយតបប្រហែលជាអាចលើសពីការទិញធម្មតា ឬ ដោះដូរទំនិញ និងសេវាកម្ម។
ម៉ាឃីតធីងរួមមានសកម្មភាពទាំងឡាយដែលប្រើដើម្បីរក្សា ឬ បង្កើតការដោះដូរទំនាក់ទំនងដ៏ខ្លាំងក្លាជាមួយអតិថិជនគោលដៅ ដែលទាក់ទងទៅនឹងផលិតផលសេវាកម្ម គំនិត ឬវត្ថុណាមួយ។ លើសពីការទាក់ទាញអតិថិជនថ្មី និង ការបង្កើតប្រតិបត្តិការ ក្រុមហ៊ុនជាច្រើនចង់ពង្រឹង (រក្សាអតិថិជន) និងពង្រីកអាជីវកម្មរបស់ពួកគេ។ អ្នកម៉ាឃីតធីងជាច្រើនចង់បង្កើតទំនាក់ទំនងរឹងមាំតាមរយះការផ្ដល់គុណតម្លៃអតិថិជនយ៉ាងមហិមា។
៣. គុណតម្លៃអតិថិជន និង ការពេញចិត្ត
អតិថិជនជាទូទៅជួបនូវក្រុមផលិតផល ឬ
សេវាកម្មដ៏ធំមួយ ដែលអាចបំពេញតម្រូវការរបស់ពួកគេ។
តើពួកគេធ្វើការជ្រើសរើសផលិតផលឬសេវាកម្មយ៉ាងដូចម្ដេចនៅក្នុងចំណោមការផ្ដល់ដោយទីផ្សារទាំងនេះ?
អតិថិជន
និង បង្កើតការរំពឹងទុកអំពីគុណតម្លៃ និងការពេញចិត្ត ពីការផ្ដល់ដោយទីផ្សារផ្សេងៗ ហើយប្រាប់អ្នកដទៃពីបទពិសោធន៍ល្អៗដែលគេបានជួប។
ចំពោះអតិថិជនដែលមិនពេញចិត្តជាញឹកញាប់ គាត់ងាកទៅរកគូប្រកួតប្រជែង
និងរិះគន់ពីផលិតផលប្រាប់ទៅអ្នកដទៃ។
អ្នកទីផ្សារគួរតែប្រុងប្រយ័ត្នក្នុងការកំណត់កម្រិតនៃការរំពឹងទុកដ៏ត្រឹមត្រូវ។
ប្រសិនបើកំណត់កម្រិតរំពឹងទុកទាបពេក គេអាចពេញចិត្តអ្នកដែលមកទិញ
ប៉ុន្តែបរាជ័យក្នុងការទាក់ទាញអ្នកទិញគ្រប់គ្រាន់។ ប្រសិនបើគេកំណត់ការរំពឹងទុកខ្ពស់ពេក
អ្នកទិញនឹងខកចិត្ត។ គុណតម្លៃ និងការពេញចិត្តរបស់អតិថិជន គឺជាបង្គោលគ្រឹះសម្រាប់ការអភិវឌ្ឍ
និងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។
២. ការផ្ដល់ដោយទីផ្សារៈ ផលិតផល សេវាកម្ម និងបទពិសោធន៍
តម្រូវការ
និង ចំណង់របស់អតិថិជនត្រូវបានបំពេញតាមរយៈ ការផ្ដល់ដោយទីផ្សារ ដោយផលិតផល
សេវាកម្ម ពត៌មានផ្សេងៗ និងបទពិសោធន៍ខ្លះៗត្រូវបានបញ្ជូនទៅកាន់ទីផ្សារដើម្បីបំពេញតម្រូវការ
និងចំណង់មួយ។ ការផ្ដល់ដោយទីផ្សារចំពោះផលិតផលមួយ មិនមានដែនកំណត់នោះទេ
ដោយវារួមបញ្ចូលនូវសេវាកម្ម ដូចជាសកម្មភាព ឬ ផលប្រយោជន៍នៃការលក់ជាលក្ខណៈអរូបិយ
និងមិនបង្ហាញភាពជាម្ចាស់កម្មសិទ្ធអ្វីមួយឡើយ។ ឧទាហរណ៍ដូចជា ធនាគារ បដិសណ្ឋារកិច្ច
ការរៀបចំពន្ធដារ និងសេវាកម្មជួសជុលផ្ទះ។
កំហុសរបស់អ្នកលក់ជាច្រើន
គឺការយកចិត្ដទុកដាក់ទៅលើផលិតផលជាក់លាក់ណាមួយជាជាងផលប្រយោជន៍
និងបទពិសោធន៍ដែលផលិតផលរបស់គេផ្ដល់ទៅកាន់អតិថិជន ដោយអ្នកលក់ទាំងនោះទទួលរងឥទ្ធិពលពី Marketing Myopia។ ពួកគេជឿជាក់ទៅលើផលិតផលរបស់ពួកគេ mais 23 palavras